iPad Pro M4 របស់ Apple គឺស្តើងអាចទៅរួច

Apple ធ្លាប់បានធ្វើបេសកកម្មដើម្បីធ្វើឱ្យឧបករណ៍ទាំងអស់របស់ខ្លួនស្តើង និងស្រាលជាងមុន។ មហិច្ឆតានេះបណ្តាលឱ្យ iPhones កោង និង MacBook Pros ដែលបានដករន្ធឌុយសំខាន់ៗ និងមានក្តារចុចដ៏សែនពិបាកប្រើ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Apple បានផ្លាស់ប្តូរឧបករណ៍ ផ្តោយទៅលើ អាយុកាលថ្ម រន្ធឌុយ និងមុខងារសំខាន់ៗផ្សេងទៀត ជាជាងភាពស្តើងនៃឧបករណ៍។ ប៉ុន្តែ​ទំនោរនេះ​ត្រូវ​ប្រែប្រួលទៀតហើយ​។ យោងតាមរបាយការណ៍ថ្មីមួយ Apple បានត្រឡប់មកផ្តោតលើភាពស្តើង ហើយវានឹងមកដល់សម្រាប់ iPhone, MacBook Pro និង Apple Watch ក្នុងពេលឆាប់ៗនេះ។ iPad Pro M4 ថ្មីៗនេះបង្ហាញថា Apple ប្រហែលជាជោគជ័យនៅពេលនេះ។ iPad Pro M4 ថ្មី​មិន​គ្រាន់​តែ​ស្តើង​ជាង​នេះ​ទេ វា​ជា​ឧបករណ៍​ស្តើង​បំផុត​ដែល Apple មិន​ធ្លាប់​បាន​ផលិត វាស្តើងជាងសម្បីតែ iPod shuffle និង nano។

យើងមិនអាចបដិសេធបានទេ ថាចំណាប់អារម្មណ៍ដំបូងរបស់ iPad Pro M4 គឺមានភាពស្តើង និងស្រាលខ្លាំង បើប្រៀបធៀបទៅនឹង iPad ជំនាន់មុន ប៉ុន្តែភាពស្តើងនេះក៏បង្កអោយមានការព្រួយបារម្ភផងដែរទៅលើបទពិសោធន៍មិនល្អ នៃកំហុសរបស់ឧបករណ៍ស្តើងៗពីអតីតកាល។

ក្តីបារម្ភចម្បង ទៅលើកម្រិតថ្ម​ និងការពត់កោងរបស់វា ប៉ុន្តែជាមួយនឹងការធ្វើតេស្តថ្ម និងពត់យ៉ាងតឹងរ៉ឹង iPad Pro M4 បានបង្ហាញថា មិនមានការព្រួយបារម្ភទាំងនោះឡើយ។

M4 iPad Pro បានកំណត់ស្តង់ដារថ្មីមួយសម្រាប់ឧបករណ៍ស្តើង។ វា​មិន​បាន​លះបង់​ថាមពល​ថ្ម​ឡើយ ហើយ​វា​ក៏​មិន​ផុយស្រួយ​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​បញ្ចូល​ទៅ​ក្នុង​បច្ចេកវិទ្យា​ទំនើប​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង iPad។ iPad Pro M4 បង្ហាញថា Apple បានរៀនពីកំហុសរបស់ខ្លួនកាលពីអតីតកាល ហើយអាចផលិតឧបករណ៍ស្តើង និងស្រាលជាងមុន។

iPhone MacBook Pro និង Apple Watch ជំនាន់ក្រោយ សុទ្ធតែទទួលបានអត្ថប្រយោជន៍ពីភាពជោគជ័យរបស់ iPad Pro។ ប្រសិនបើ Apple អាចរក្សាបាននូវស្តង់ដារបច្ចុប្បន្នរបស់ខ្លួនសម្រាប់អាយុកាលថ្ម ខណៈពេលដែលធ្វើឱ្យ iPhone, MacBook Pro និង Watch កាន់តែស្តើង និងស្រាលជាងមុន ឧបករណ៍ថ្មីទាំងនោះនឹងតំណាងឱ្យការរីកចម្រើន hardware ដ៏សំខាន់បំផុតមួយចំនួននៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មិនមែនគ្រប់គ្នាសុទ្ធតែចង់បានឧបករណ៍ស្តើងជាងមុននោះទេ ហើយអ្នកខ្លះប្រហែលជាចូលចិត្តម៉ូដែលក្រាសជាងប៉ុន្តែទទួលបានថ្មធំជាងមុន ប៉ុន្តែជម្រើសរបស់ Apple ជាមួយ iPad Pro M4 ត្រូវបានបំពេញដោយភាពវិជ្ជមានលើសលប់។

ផ្តល់មតិរបស់អ្នក

អាស័យដ្ឋានអ៊ីមែលរបស់អ្នកនឹងមិនត្រូវបានបង្ហាញនៅលើគេហទំព័រនោះទេ។ ប្រអប់ចាំបាច់ត្រូវបំពេញ មានសញ្ញា * ជាសម្គាល់

ត្រឡប់ទៅលើ