គម្រោង NEXT 2024 ហ្វ្រី Skin៖ ទទួលបាន Skin ពិសេសនៃជម្រើសរបស់អ្នក

ចង់ទទួលបាន Skin ឥតគិតថ្លៃពី Project NEXT 2024 ទេ? នៅចាំអីទៀត!

Mobile Legends៖ អ្នកលេង Bang Bang កំពុងស្ថិតនៅក្នុងការអាប់ដេតដ៏គួរឱ្យរំភើបជាមួយនឹង Project NEXT 2024 ដែលបង្ហាញពីរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រួមជាមួយនឹង item ថ្មីៗ និងផែនទីកោះ Sanctum ដែលត្រូវបានកែលម្អយ៉ាងស្រស់ស្អាត។

ចាប់ពីថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2024 អ្នកលេងអាចទទួលបានការចាប់រង្វាន់ 10 ដងដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ Jujutsu Kaisen x MLBB ដោយបំពេញ objectives ក្នុងហ្គេម។ លើសពីនេះ វាមានព្រឹត្តិការណ៍ Battle Privilege ដូចខាងក្រោមនៅពេលដែលអ្នកលេង Classic ឬ​ Rank។

គម្រោង NEXT ឆ្នាំ២០២៤ Battle Privilegeកាលបរិច្ឆេទ
ហ្វ្រីគ្រប់ heroes (Classic), BP និង EXP ទ្វេដង (៥ ប្រកួត)២១ ដល់ ២៣ មិថុនា
ហ្វ្រីគ្រប់ heroes (Classic), star-raising និង protection points ទ្វេដង (៥ ប្រកួត)២៨ ដល់ ៣០ មិថុនា
ហ្វ្រីគ្រប់ heroes (Classic), protection points ទ្វេដង (៥ ប្រកួត)៥ ដល់ ៧ កក្កដា
ហ្វ្រីគ្រប់ heroes (Classic), star-raising និង protection points ទ្វេដង (៥ ប្រកួត)១២ ដល់ ១៤ កក្កដា

វាព្រមទាំងមាន super value pack ពីថ្ងៃទី ១៩ មិថុនា ដល់ ១៨ កក្កដា ២០២៤ ផងដែរ។ សម្រាប់ ៥០ diamonds អ្នកលេងអាចទទួលបាន skin ធម្មតាណាមួយហ្វ្រី។

ចំនុចដ៏គួរអោយចាប់អារម្មណ៍ជាងគេក្នុងព្រឹត្តការណ៍ The Journey of Valor គឺការផ្តល់ឪកាសដល់អ្នកលេងដែលអាចទទួលបានដោយឥតគិតថ្លៃនូវ skin ពិសេសដែលមានតម្លៃ ៧៤៩ diamonds។

ដើម្បីចូលរួម គ្រាន់តែចុចលើផ្ទាំង banner នៃព្រឹត្តិការណ៍ក្នុង events tab។ ដើម្បីបាន skin អ្នកលេងត្រូវបំពេញកតព្វកិច្ចដោយធ្វើការ login ចូលក្នុងហ្គេម បញ្ចប់ការប្រកួត ក៏ដូចជាការទទួលបានមេដាយមាសក្នុងពេលប្រកួត។

Skin ឥតគិតថ្លៃទាំងអស់ក្នុងព្រឹត្តិការណ៍ The Journey of Valor ឆ្នាំ២០២៤
Insidious Tutor Hanzo
Extraterrestial Zhask
Floral Elfo Chang’e
Charge Leader Kimmy
Crow Bishop Estes
Phantom Seer Hylos
Ba-tender Baxia
Gold Baron Tigreal
Furious Tiger Chou
The Nutcracker Jawhead

ព្រឹត្តិការណ៍ The Journey of Valor ចាប់ផ្តើមពីថ្ងៃទី ១៩ ខែមិថុនា រហូតដល់ថ្ងៃទី​ ៤ ខែកក្កដា ឆ្នាំ២០២៤។

ផ្តល់មតិរបស់អ្នក

អាស័យដ្ឋានអ៊ីមែលរបស់អ្នកនឹងមិនត្រូវបានបង្ហាញនៅលើគេហទំព័រនោះទេ។ ប្រអប់ចាំបាច់ត្រូវបំពេញ មានសញ្ញា * ជាសម្គាល់

ត្រឡប់ទៅលើ